Matthew 19

ការរៀបការនិងការលែងលះ

1កាល​ព្រះ​យេស៊ូមានបន្ទូល​សេចក្ដី​ទាំងនេះចប់ហើយ​ព្រះអង្គ​បាន​យាងចេញពី​ស្រុក​កាលីឡេរួច​បាន​មកដល់តំបន់​ស្រុក​យូដានៅឯត្រើយនាយ​អូរ​យ័រដាន់ 2នោះមាន​បណ្ដាជនច្រើនកុះករ​បាន​មកតាមព្រះអង្គ​ព្រះអង្គ​ក៏ប្រោសពួកគេឲ្យបានជានៅទីនោះ 3ពួកអ្នកខាងគណៈផារិស៊ី​បាន​ចូលមកជិតល្បងលព្រះអង្គដោយ​ទូល​សួរថា៖ ​«តើ​វិន័យ​អនុញ្ញាត​ដែរ​ឬទេបើបុរសលែងប្រពន្ធដោយហេតុផលណាក៏ដោយ​នោះ?» 4ព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«តើ​អ្នករាល់គ្នា​មិន​បាន​អាន​ទេថាព្រះជាម្ចាស់​បាន​បង្កើតមនុស្ស​ជា​ប្រុស​ជា​ស្រីតាំងពីដើមដំបូងមក 5ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«ដោយហេតុនេះបុរស​នឹង​ចាកចេញ​ពី​ឪពុកម្ដាយហើយ​ទៅ​នៅជាប់​នឹង​ប្រពន្ធរួច​អ្នក​ទាំងពីរ​នឹង​ក្លាយជាសាច់តែមួយ 6ដូច្នេះពួកគេមិនមែនពីរនាក់ទៀតទេប៉ុន្ដែ​ជា​សាច់​តែ​មួយវិញហើយមិន​ត្រូវ​ឲ្យ​មនុស្សបំបែកអ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ» 7ពួកគេទូល​ព្រះអង្គថា៖ ​«បើដូច្នោះហេតុអ្វី​បានជា​លោក​ម៉ូសេបង្គាប់​ឲ្យ​ប្រគល់សំបុត្រលែងលះរួច​ឲ្យ​លែងប្រពន្ធដូច្នេះ?»។ 8ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«ដោយព្រោះតែចិត្ដរឹងរូស​របស់​អ្នករាល់គ្នា​បានជា​លោក​ម៉ូសេអនុញ្ញាត​ឲ្យ​អ្នករាល់គ្នាលែងប្រពន្ធទោះជាពីដើមដំបូងមិនមានដូច្នេះក្ដី 9ហើយខ្ញុំ​ប្រាប់អ្នករាល់គ្នាថាអ្នកណាលែងប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់រួចរៀបការមួយទៀត​នោះ​គឺ​ផិតក្បត់ហើយ»។ 10ពួកសិស្ស​របស់​ព្រះអង្គទូលថា៖ ​«បើរវាងប្ដីប្រពន្ធក្នុងករណីបែបនេះ​នោះ​មិនរៀបការប្រសើរជាង» 11ប៉ុន្ដែព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«មិនមែន​មនុស្ស​គ្រប់រូប​អាច​ទទួលយកពាក្យនេះបានទេលើកលែងតែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទានឲ្យប៉ុណ្ណោះ 12ដ្បិតមនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវតាំងពីកំណើតមកនិង​អ្នក​ផ្សេងទៀត​ជា​មនុស្ស​កម្រៀវដោយសារគេក្រៀវហើយក៏មាន​មនុស្ស​កម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ​ដូច្នេះ​អ្នក​ដែល​អាចទទួលយកបាន​ចូរ​ទទួលយកចុះ»។

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ

13បន្ទាប់មក​គេ​នាំក្មេងៗមក​ឯ​ព្រះអង្គដើម្បី​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ
«ព្រះហស្ដ» ជារាជសព្ធប្រើសម្រាប់ហៅ «ដៃ»។ មាន​នៅ​ក្នុង ១៩:១៥​ ដែរ​។​
ហស្ដ​លើ​ពួកវានិង​អធិស្ឋាន​ឲ្យ​ប៉ុន្ដែ​ពួក​សិស្ស​បាន​ស្ដីបន្ទោសពួកគេ
14ព្រះយេស៊ូមានបន្ទូលថា៖ ​«កុំឃាត់ពួកគេអី​ចូរ​ឲ្យក្មេងៗ​ទាំងនេះ​មកខ្ញុំចុះដ្បិតនគរស្ថានសួគ៌ជា​របស់​មនុស្ស​ដូចក្មេងៗទាំងនេះ​ឯង» 15កាលព្រះអង្គ​ដាក់​ព្រះ​ហស្ដ​លើ​ក្មេងៗរួចហើយក៏យាងចេញពីទីនោះទៅ

បុរសអ្នកមានជួបព្រះយេស៊ូ

16មើល៍​មាន​បុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ ​«លោក​គ្រូ​តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដអំពើល្អអ្វីខ្លះដើម្បី​ឲ្យ​ខ្ញុំ​មានជិវិតអស់កល្បជានិច្ច 17ព្រះអង្គមានបន្ទូល​ទៅ​គាត់ថា៖ ​«ហេតុអ្វីបានជា​អ្នក​សួរខ្ញុំអំពី​អំពើ​ល្អ​គឺ​មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ល្អតែបើ​អ្នក​ចង់ចូលទៅក្នុងជីវិតអស់កល្បនោះ​ចូរ​ធ្វើតាមបញ្ញត្ដិចុះ» 18គាត់ទូល​សួរព្រះអង្គថា៖ ​«តើ​បញ្ញត្ដិ​មួយណា?» ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«កុំសម្លាប់មនុស្សកុំផិតក្បត់កុំលួចកុំធ្វើបន្ទាល់ក្លែងក្លាយ 19ចូរគោរពឪពុកម្ដាយ​របស់​អ្នកហើយ​ចូរ​ស្រលាញ់អ្នកជិតខាង​របស់​អ្នកឲ្យដូចខ្លួនឯង» 20កំលោះនោះទូលព្រះអង្គថា៖ ​«ខ្ញុំ​បាន​ធ្វើតាម​សេចក្ដី​ទាំងនេះអស់ហើយ​តើ​ខ្ញុំ​នៅខ្វះអ្វីទៀត 21ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«បើ​អ្នក​ចង់​ឲ្យ​បានគ្រប់លក្ខណ៍​ចូរ​ទៅលក់ទ្រព្យសម្បត្ដិ​របស់​អ្នកហើយឲ្យ​អ្នក​ក្រចុះនោះ​អ្នក​នឹង​មានទ្រព្យសម្បត្ដិនៅស្ថានសួគ៌រួច​ចូរ​មកតាមខ្ញុំចុះ»។ 22ប៉ុន្ដែពេល​កំលោះនោះ​ព្រះ​បន្ទូលនេះក៏ចាកចេញទៅ​ទាំង​សោកសៅព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន

ទ្រព្យសម្បត្ដិនិងសេចក្ដីសង្គ្រោះ

23ព្រះ​យេស៊ូក៏មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​អ្នក​មានពិបាក​នឹង​ចូលទៅក្នុងនគរស្ថានសួគ៌ណាស់ 24ហើយខ្ញុំ​ប្រាប់អ្នករាល់គ្នាទៀតថា​សត្វ​អូដ្ឋចូលតាមប្រហោងម្ជុល​នោះ​ងាយស្រួលជាង​អ្នក​មានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត» 25ពេលពួក​សិស្ស​ឮ​ហើយក៏នឹកឆ្ងល់ជាខ្លាំង​ទាំង​និយាយថា៖ ​«បើដូច្នេះ​តើ​នរណាអាច​ទទួល​សេចក្ដីសង្គ្រោះបាន 26ពេលព្រះ​យេស៊ូទត​ទៅ​ពួកគេនោះក៏មានបន្ទូលថា៖ ​«មនុស្សមិនអាចធ្វើ​ការ​នេះបានទេប៉ុន្ដែព្រះជាម្ចាស់វិញអាច​ធ្វើ​គ្រប់ការ​ទាំងអស់បាន»។ 27បន្ទាប់មក​លោក​ពេត្រុសទូលសួរព្រះអង្គថា៖ ​«មើល៍! ​យើង​បាន​លះបង់​អ្វីៗ​ទាំងអស់ហើយដើរតាមលោក។ ​តើ​យើង​នឹង​បានអ្វីទៅ 28ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថានៅក្នុងសករាជថ្មីពេលកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
អង្គុយ​នៅ​លើបល្ល័ង្ក​ដែល​ប្រកប​ដោយ​សិរីរុងរឿង​របស់​លោក​នោះ​អ្នករាល់គ្នា​ដែល​បាន​ដើរតាមខ្ញុំ​នឹង​អង្គុយ​នៅ​លើបល្ល័ង្ក​ទាំង​ដប់ពីរជំនុំជម្រះកុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែលដែរ
29អស់អ្នកដែលលះបង់ផ្ទះសម្បែងបងប្អូនប្រុសស្រីឪពុកម្ដាយកូនស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ​នោះ​នឹង​ទទួល​បាន​វិញ​មួយជា​មួយរយ​ទាំង​ទទួល​បាន​ជីវិតអស់កល្បជានិច្ចជាមរតក​ទៀតផង។ 30មនុស្សជាច្រើន​ដែល​នៅ​មុខគេ​នឹង​ត្រលប់ជា​នៅ​ក្រោយបង្អស់​អ្នក​នៅ​ក្រោយបង្អស់​នឹង​នៅមុខគេវិញ
Copyright information for KhmKCB